សន្និសីទ អភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ ២០២៦ នឹងរួមចំណែក ដល់ការអភិវឌ្ឍវិស័យ ឧស្សាហកម្មរបស់កម្ពុជា
ភ្នំពេញ ៖ សន្និសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ លើកដំបូង ដែលនឹងប្រារព្វនៅថ្ងៃទី១៧.១៨ ខែកក្កដា ខាងមុខនេះ នឹងរួមចំ ណែកដល់ការភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា ។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាន លើកឡើងថា បច្ចុប្បន្នកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃការធ្វើបរិវត្តកម្ម និងការ ធ្វើទំនើបកម្មវិស័យ ឧស្សាហកម្ម ប្រែក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការអ ភិវឌ្ឍសេដ្ឋ កិច្ចជាតិ ប្រកបដោយចីរភាព ។

លោកថាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូល លរួមយ៉ា ងសកម្មក្នុងការជំរុញ និង ធ្វើឱ្យប្រសើរឡើង នៃរចនាសម្ព័ន្ធឧស្សាហកម្ម ពង្រឹងកិច្ចសហប្រតិ បត្តិការអន្តរជាតិ ដើម្បីទាក់ទាញ វិនិយោគគិន ដែលមានគុណភាពខ្ពស់ឱ្យ ចូលមកវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តែងតែ គាំទ្រយ៉ាងសកម្ម ចំពោះវេទិកា និង សកម្មភាពនានា ដែលរួមចំ ណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា ។
លោកបញ្ជាក់ថា ៖ «ខ្ញុំសូមកោតសរសើរ យ៉ាងខ្លាំងចំពោះសមាគម លើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិកា រវិស័យឧស្សាហកម្មរវាងកម្ពុជា-ចិន។ យើងបានទទួលព័ ត៌មានថា សមាគ មគ្រោងនឹងរៀបចំ «សន្និសីទ អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រ ណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ កោះពេជ្រ » ។

លោកបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាវេទិកាឧស្សាហកម្មដ៏មានសារៈសំខាន់ ដែលនឹ ងបង្កើតឱកាសសម្រាប់សហគ្រាសក្នុងការផ្លាស់ប្តូរ បទពិសោធន៍ ពង្រឹងកិច្ចសហប្រ តិបត្តិការ ជំរុញការផ្ទេរបច្ចេកវិទ្យា និងការចែគកំលែកធនធាន ។ ទន្ទឹមនឹងនេះ វាក៏នឹងរួម ចំណែកលើក កម្ពស់តួនាទី និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គ ត់ផ្គង់ក្នុងតំបន់ផងដែរ ។ ក្នុងនាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមប្រកាសគាំទ្រ យ៉ាងពេ ញទំហឹងចំពោះ ការរៀបចំព្រឹត្តិការណ៍នេះ និងសូមលើកទឹកចិត្តដល់ សហគ្រាសទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួម យ៉ាងសកម្ម ។

លោកគូសបញ្ជាក់ថា« យើងជឿជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ សមាគម និងការ ចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន ពិព័រណ៍នេះនឹងទ ទួលបានជោគ ជ័យយ៉ាង ត្រចះត្រចង់ និង រួមចំណែកបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការ អភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា» ។
លោកបន្ថែមថា នៅពេលខាងមុខ ក្រសួងនឹងបន្តពង្រឹងការដាក់ចេញ នូវវិធានការគាំទ្រ កែលម្អបរិយាកាសធុរកិច្ច និង ជំរុញដំណើរការធ្វើទំនើបកម្ម ឧស្សាហ កម្មឱ្យកា ន់តែមានប្រសិទ្ធភាព ។ យើងក៏ទន្ទឹងរង់ចាំធ្វើការជាមួយ ដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីរួមគ្នាជំរុញវិស័យឧស្សាហកម្មកម្ពុជា ឱ្យឈានទៅកាន់ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ និងចីរភាព ។

ចំណែកលោក ហៃ ស៊ីន ប្រធានប្រតិបត្តិ នៃសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានលើកឡើងថាសន្នីសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជាលើកទី១ ឆ្នាំ២០២៦ ជាព្រឹត្តិ ការណ៍ស្របយ៉ាងជិតស្នីទ្នទៅនឹងយុទ្ធសាស្ត្រឧស្សាហកម្មជាតិរបស់កម្ពុជា និងផ្តោតលើការដោះ ស្រាយបញ្ហាប្រឈមសំខាន់នៃវិស័យឧស្សាសហកម្ម ដូចជា ការខ្វះខាតឧស្សាហកម្មគាំទ្រ ការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម និងគ្រឿងចក្រ ការបែកខ្ញែង នៃធនធានឧស្សាហកម្ម និងបណ្តាញទាក់ទាញវិនិយោគនៅមានកម្រិត ។
លោកបន្តថា ក្រោមការណែនាំ និងគាំទ្រពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ សហគមន៍ លោកបានផ្តូចផ្តើមរៀបចំព្រឹត្តិការណ៍ ថ្នាក់ជាតិនេះក្នុងគោលបំណពង្រឹង ខ្សែចង្វាក់ឧស្សាហកម្ម បំពេញប្រព័ន្ធគាំទ្រផលិតកម្ម លើកកម្ពស់វិស័យផលិតកម្មជាក់ស្តែង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយគុណភាពខ្ពស់ ៕

