នាយ ពាក់មី ដាក់ពាក្យបណ្តឹងប្តឹងម្ចាស់គណនី «Pich Reachny Kanha» ពីបទបរិហារកេរ្តិ៍ជាសាធារណៈ
ភ្នំពេញ៖ លោក ចែម ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Pich Reachny Kanha» ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ បន្ទាប់ពីគណនីនេះបានសរសេរខំមិន (Comment) វាយប្រហារយ៉ាងធ្ងន់ធ្ងរលើកិត្តិយសគ្រួសាររបស់លោក។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ ដែលមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិលទទួលបាន បានឱ្យដឹងថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ គណនីហ្វេសប៊ុកឈ្មោះ Pich Reachny Kanha បានចូលទៅបញ្ចេញមតិក្នុងន័យជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ ដោយបានសរសេរថា៖ «គ្រួសារថោកទាប ដើម្បីតែលុយបង្កើតគំរូអាក្រក់ដល់សង្គម»។
លោក ចែម ចាន់រ៉ា បានសរសេរលើហ្វេបុកផ្លូវការរបស់គាត់ថា៖ 🚫 ការរិះគន់ សូមកុំហួសដល់ការជេប្រមាថ នឹងបរិហាកេរ្តជាសាធារណះ ដែលជារឿងគ្រួសាបុគ្គលផ្ទាល់ខ្លួនរបស់ខ្ញំ ចាំជួបគ្នាចំពោះមុខច្បាប់ 🙏 លេីកទី1ហេីយដែលខ្ញុំដាក់ពាក្យប្តឹងរឿងបែបនេះ នៅមានទៀត 🙏 ហេីយសូមអរគុណដល់បងប្អូនដែលបេីកចិត្តយោគយល់ ចំពោះរឿងតិចតួច ដែលគ្រួសាខ្ញុំនឹងខ្ញុំ មិនមានអ្វីទំនាស់អ្វីគ្នាឡេីយ គ្រួសាខ្ញំតស៊ូជាមួយគ្នា តាំងពីធ្វេីសំណង់រហូតជោគជ័យដល់សព្វថ្ងៃនេះ គ្រួសាខ្ញុំក៍បានចូលរួមជួួសង្គមច្រេីនណាស់ដែ ហេីយទោះឌាយ៉ាងណា ក៍ជារឿងគ្រួសាបុគ្គលទេ 🚫សូមកុំយករឿងខ្ញុំទៅវែកញ៉ែក កាត់ក្តី ធ្វេីអោយមានការជេប្រមាថបន្ថែមទៀត ហេីយឆ្លៀតប្រម៉ូផលិតផលរបស់ខ្លួន 🚫។
ដោយ៖ សយ រិទ្ធី















