សម្ដេចធិបតី ៖ បញ្ហាព្រំដែនធ្វើឱ្យយើងដឹងថា បើមិនខ្លាំងគ្មាននរណាមកជួយយើងទេ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បញ្ហាព្រំដែនកម្ពុជានិងថៃធ្វើឱ្យដឹងថា បើមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយទេ ។ ដូច្នេះ ដើម្បីឱ្យខ្លួនឯងខ្លាំង កាន់តែរឹងមាំ ត្រូវ រួមគ្នាផលិតរាល់ ផលិតផលទាំងអស់ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ ៕
