សម្ដេចធិបតី ៖ ផ្ទះបណ្ដោះអាសន្ន សម្រាប់ជនភៀសសឹក គឺប្រើថវិកាជាតិ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់ផ្ទះបណ្ដោះអាសន្ន សម្រាប់ជនភៀសសឹកក្រោយជួបបញ្ហាព្រំដែន គឺប្រើប្រាស់ថវិការបស់ជាតិសុទ្ធសាធ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាល និងពិសាភោជនា ហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និង សិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០ ២៦ សម្ដេចបានមានប្រសាសន៍ថា ផ្ទះដែលបានសាងសង់ សម្រាប់ពលរដ្ឋភៀសសឹកស្នាក់នៅ បណ្ដោះអាសន្នជាច្រើន ពាន់ខ្នងនៅតាមបណ្តាខេត្តជាប់ព្រំដែន គឺសាងសង់ឡើងដោយប្រើថវិការបស់ជាតិ របស់កម្ពុជាសុទ្ធសាធតែម្ដង ។
សម្តេចធិបតីបន្តថា មិនមែនសាងសង់ឡើងដោយប្រើថវិកា របស់អង្គការសហប្រជាជាតិ និងប្រទេសនានាដែលបានជួយមកកម្ពុជា ដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចដែលនិយាយថា អង្គការសហប្រជាជាតិ និងប្រទេសនានាបានផ្ដល់ជំនួយ។
សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសាង សងផ្ទះបណ្តោះអាសន្នឱ្យជនភៀសសឹករួចមក មកដល់ពេលនេះពលរដ្ឋ នៅផ្ទះបណ្តោះអាសន្នមាន ការសប្បាយចិត្តជាខ្លាំង ហើយក៏បានប្រកបមុខរបរនានាផងដែរ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ៕
