ក្មេងទំនើងចំនួន១១នាក់ បែកគំនិតធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ពលរដ្ឋកំពុងធ្វើដំណើរ ត្រូវអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនភ្លាមៗ
កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការចង្អុលបង្ហាញពីសំណាក់ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានជាបន្តបន្ទាប់ចំនួន១១នាក់ និងត្រូវអនុវត្តតាមវិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

នៅយប់វេលាម៉ោង ០១:០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងលិចវត្តម្រុំខាងជើង ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានក្មេងទំនើងមួយក្រុមទៀត បានធ្វើការបង្ហោះម៉ូតូ និងជិះម៉ូតូជាក្រុមបង្ករភាពរញេរញៃតាមផ្លូវសាធារណៈ ក៏ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ ទេម ទឹម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,២.ឈ្មោះ ឯម សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣.ឈ្មោះ ឃ្លាំង ឡាយហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ, ៤. ឈ្មោះ ឃឿម សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,៥.ឈ្មោះ យុន ធាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ,៦.ឈ្មោះ គង់ គីមីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ,៧.ឈ្មោះ ឃឿន មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ។

បន្ទាប់មកនៅយប់វេលាម៉ោង ០១:១០នាទី នៅថ្ងៃទី ខែ ឆ្នាំដដែល នៅចំណុចផ្លូវជាតិលេខ ១០៥ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏មានកណីក្រុមក្មេងទំនើងមួយក្រុមទៀតកំពុងធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ បន្ថែមទៀតដែលមានឈ្មោះដូចជា,១.ឈ្មោះ អន ឡេង ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ២.ឈ្មោះ ពយ បារាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករផ្សាដែក ៣.ឈ្មោះ រ៉េត រី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករផ្សាដែក, ៤,ឈ្មោះ ខាត់ កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក HONDA DREAM ពណ៌ស ឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1V-4664 , ម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1LL-5214 , ម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MH-7206, ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ កំពង់ស្ពឺ 1Z-4834, ម៉ាក NEX CROSS ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-7460) , ទូរស័ព្ទ ចំនួន០៧គ្រឿង (ម៉ាក IPHONE ចំនួន០៦គ្រឿង, ម៉ាក INFINIX ០១គ្រឿង)
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់សណ្តាប់សង្គម ជាហេតុនាំឲ្យមានការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញខ្លួន បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូវិញត្រូវបានដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណះបែបនេះ ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់ លេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូនផងដែរ៕




