Feature

ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

គណៈប្រតិភូជាន់ខ្ពស់ក្រសួង សន្តិសុខសាធារណៈឡាវ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (VANTHONG KONGMANY) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម៕

To Top