រដូវបាល់ទាត់ ! សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបើកបរប្រុងប្រយ័ត្ន «បើងងុយកុំបើកបរ»
ភ្នំពេញ ៖ រដូវបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះសារអំពាវនាវដល់អ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ ហើយបើងងុយកុំបើកបរនាំគ្រោះថ្នាក់។
សម្ដេចតេជោ បន្ដថា «បាល់មូលពិតមែន ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និងនៅអាហ្រ្វិកខាងជើង បានបណ្តេញប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញ អស់ពីរក្រុមហើយដែលធ្វើឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់»។
សម្ដេចតេជោ បន្ថែមថា «រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្សធ្វើការពេលព្រឹកមិនសូវសកម្ម ព្រោះងងុយផងនិងមើលបាល់ទាត់ផង ព្រោះគេទាត់ក្រោយម៉ោង១២យប់រហូតម៉ោង១០ព្រឹក»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា «សូមបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។បើងងុយកុំបើកបរនាំគ្រោះថ្នាក់»៕
