Feature

YouTuber ត្រូវចាប់ខ្លួនពីបទចោទប្រកាន់លោក Kim Soo Hyun កំពុងប្រឈមមុខនឹងការគំរាមកំហែងក្នុងពន្ធនាគារត្រូវដាក់ក្នុងបន្ទប់ដាច់ដោយឡែក

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា YouTuber លោក Kim Se Ui អ្នកគ្រប់គ្រងឆានែល YouTube ដ៏ពេញនិយម Garo Sero Institute កំពុងស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកមួយនៅមជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីលោក Kim Soo Hyun រួមទាំងការជាប់ពាក់ព័ន្ធរបស់គាត់ក្នុងការស្លាប់របស់តារាសម្តែងនាង Kim Sae Ron។

យោងតាមរបាយការណ៍របស់ Kyunhyang Shinmun ចុះថ្ងៃទី ២៩ ខែមិថុនាថា ដីកាចាប់ខ្លួនរបស់លោក Kim ត្រូវបានអនុម័តដោយតុលាការស្រុកកណ្តាលទីក្រុងសេអ៊ូលកាលពីខែមុន បន្ទាប់ពីនោះគាត់ត្រូវបានឃុំខ្លួននៅមណ្ឌលឃុំឃាំងស្ថានីយ៍ប៉ូលីស Gangnam ហើយក្រោយមកត្រូវបានផ្ទេរទៅមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល។ YouTuber រូបនេះត្រូវបានចាត់តាំងឲ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកមួយចាប់តាំងពីដើមខែមិថុនានៅមណ្ឌលនេះ។

មេធាវីរបស់លោក Kim Se Ui បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់ ដោយលើកឡើងពីលទ្ធភាពនៃការសងសឹកផ្ទាល់ខ្លួន ខណៈគាត់នៅតែជាប់ឃុំ។ ការព្រួយបារម្ភទាំងនេះភាគច្រើនកើតចេញពីការគំរាមកំហែងរបស់ YouTuber ម្នាក់ទៀ តគឺ Eun Hyun Jang ចំពោះ Kim។

ត្រឹមតែមួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន Kim Eun បានធ្វើការផ្សាយផ្ទាល់មួយដែលគាត់បានព្រមានលោក Kim អំពីការសងសឹក ហើយថែមទាំងបានអំពាវនាវឲ្យថ្នាក់ដឹកនាំបន្ទប់ឃុំឃាំងទាក់ទងគាត់ ដោយសន្យាថានឹងផ្តល់សំណងជាប្រាក់ជាថ្នូរនឹងការដោះស្រាយបញ្ហានេះសម្រាប់គាត់។ មតិយោបល់ទាំងនេះភាគច្រើនត្រូវបានបកស្រាយថាជាការគំរាមកំហែងដោយបើកចំហ។ Eun Hyun Jang ពីមុនបានប្តឹងលោក Kim ពីបទភ្ជាប់គាត់ទៅនឹងករណីក្លែងបន្លំវិនិយោគ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top