ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា ៖ ការអនុម័តកាតព្វកិច្ចយោធា ពិតជាមានសារៈសំខាន់បំផុត

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពី កាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ។

យោងតាមព្រះរាជសារ ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញខ្លឹមថា ការអនុម័តច្បាប់ស្តីពី កាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័ន លើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)នេះ ពិតជាសមស្រប ក្នុងការពង្រឹងខឿន ការពារជាតិ ការពារ អធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដែនសមុទ្រ និងធនធានសមុទ្រ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ដល់យុវជនជំនាន់ក្រោយៗទៀតផង៕

To Top