សម្ដេចធិបតី ៖ កងទ័ពជើងគោក បានចុះជួយលើការបង្ក្រាប នេសាទខុសច្បាប់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រយៈពេលពីរឆ្នាំមកនេះ សម្ដេចបានបញ្ជាកងទ័ពជើងគោក ឱ្យចុះជួយទៅរដ្ឋបាលជលផល និង សមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា ក្នុងពេលការងារផ្នែក ជលផលមានទំហំធំ ខណៈការនេសាទខុសច្បាប់ក៏មានច្រើន ជាពិសេសការឆក់ក្ដៅ ឆក់ត្រជាក់៕
