Feature

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ 24kV Outdoor Termination kits, Underground Cable Joint & Terminal Lug ចំនួន ១៤មុខ (កញ្ចប់លេខ០៧) ជូន អង្គភាពខ្សែបញ្ជូន និងអង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៦) (អាទិភាពទី១)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24kV Outdoor Termination kits, Underground Cable Joint & Terminal Lug ចំនួន ១៤មុខ (កញ្ចប់លេខ០៧) ជូន អង្គភាពខ្សែបញ្ជូន និងអង្គភាពអនុស្ថានីយ នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៦) (អាទិភាពទី១) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦ ។

ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន
ថតចម្លងត្រឹមត្រូវ តាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top