Feature

អត្តសញ្ញាណបណ្ណជាង១៣លានសន្លឹក ត្រូវបានផ្តល់ឱ្យពលរដ្ឋ

ភ្នំពេញ ៖ លោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា គិតមកដល់ពេលនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋប្រមាណជា១៣លាន៩សែនសន្លឹក នៅទូទាំងប្រទេសកម្ពុជា ។

នេះបើតាមលោក តុប នេត ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្តជូនពលរដ្ឋចំណាក់ស្រុក នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦៕

To Top