នគរបាលជាតិ ក្រើនរំលឹក អ្នកជួលរថយន្ដឲ្យបរទេស ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកជួល
ភ្នំពេញ ៖ អគ្គស្នងកាដ្ឋាននគរបាលជាតិ បានក្រើនរំលឹកដល់អ្នកជួលរថយន្ដឲ្យបរទេស ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកជួលឲ្យបានត្រឹមត្រូវ ហើយរាយការណ៍មកសមត្ថកិច្ច នូវសកម្មភាពគួរឲ្យសង្ស័យ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិ បានជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ពាក់ព័ន្ធនឹងការប៉ុនប៉ងលួចយករថយន្តជួលពីពលរដ្ឋកម្ពុជា ទៅប្រព្រឹត្តបទល្មើសឆ្លងដែននៅប្រទេសជិតខាង ។
អគ្គស្នងកាដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា «សូមក្រើនរំលឹកដល់សាធារណជន និងម្ចាស់យានយន្ត ដែលមានដាក់ជួលឲ្យជនបរទេស មេត្តាផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកជួល ពិនិត្យគោលបំណង នៃការប្រើប្រាស់យានយន្ត និងត្រូវសួរនាំពិនិត្យយានយន្តជាប្រចាំ ព្រមទាំងរាយការណ៍មកសមត្ថកិច្ច នូវសកម្មភាពដែលគួរឲ្យសង្ស័យ»៕
់់
