សាស្ត្រាចារ្យ ឈាង រ៉ា ៖ មណ្ឌលសុខភាព ជាច្រកទ្វារទី១
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋ មណ្ឌលសុខភាព គឺជាច្រកទ្វារទី១ របស់ក្រសួងសុខាភិបាលដែលជួបផ្ទាល់ជាបឋម ។

លោករដ្ឋមន្រ្តីបន្តថា ទន្ទឹមនឹងនោះ អាកប្បកិរិយា និងគុណភាពសេវា គឺជាកិត្តិយសរបស់វិស័យសុខាភិបាលទាំងមូល។
សាស្ត្រាចារ្យ ឈាង រ៉ា បន្ថែមថា ជ័យលាភីទទួលបាន ជាមោទនភាព សម្រាប់ការសម្រេចបានកន្លងមក ។ ដូច្នេះ សូមប្រែក្លាយជាកម្លាំង ជំរុញសម្រាប់ការកែលម្អជាបន្តបន្ទាប់ ព្រោះអ្នកវាយតម្លៃពិតប្រាកដ គឺប្រជាពលរដ្ឋដែលមកទទួលសេវារាល់ថ្ងៃ ។ រីឯគុណភាព ជាការអនុវត្តដែលត្រូវបន្តជាប្រចាំ ហើយអ្នកជំងឺអាចជឿជាក់លើជំនាញ លុះត្រាគាត់មានអារម្មណ៍ថា ទទួលបានការយកចិត្តទុកដាក់ជាមុន។
នេះជាប្រសាសន៍របស់សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យមណ្ឌលសុខភាពគំរូ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ៕















