Feature

សហជីពនៅកម្ពុជា ៖ សៀវភៅស្តង់ដា​ជាតិមុខរបររ​បស់ចិន នឹងជួយ​លើកកម្ពស់កម្លាំង​ពលក​ម្មជំនាញ បង្កើនសម​ត្ថភា​ពយុ​វជន និងទាក់​ទាញវិ​និយោ​គម​ក​កម្ពុជា

ភ្នំពេញ៖ សហជីពនៅក​ម្ពុជា បានចាត់​ទុកកា​រទទួលបានឯកសា​រគោល ស្តី​ពីស្តង់ដា​ជាតិមុ​ខរបរពីសា​ធារណ​រដ្ឋប្រជាមានិ​​តចិន ថាជា​ជំ​ហានដ៏​មាន​សា​រៈសំខាន់មួយ​សម្រាប់​កម្ពុជា ក្នុងការ​លើកកម្ពស់គុណ​ភាពធនធា​នមនុស្ស អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ និងកម្លាំង​ពលកម្មជំ​នាញឱ្យ​ស្របតា​មស្តង់​ដា​អន្ត​រជាតិ ហើ​យកម្ពុជា​នឹងក្លា​យទៅជា​ជង្រុកទាក់ទា​ញ អ្នកវិនិ​យោគដ៏ទាក់ទាញ​មួយ ។

លោក សំ សឿន ប្រធា​នសហភាពពលកម្មជា​តិកម្ពុជាលើកឡើងថា ឯកសា​រគោល​ដែលបា​នពីចិននឹ​ងធ្វើឱ្យក​ម្ពុជា ក្លាយជាប្រទេ​សមួយ​ដែលមា​នស្ត​ង់​ដាអ​ប់រំ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិតអន្ត​រជាតិ ក្នុង​ការផ្តល់ជូនជំនា​ញដល់ប្រ​ជាពលរដ្ឋ ជាពិសេស​បងប្អូនអតីត​ពលក​រត្រឡ​ប់មក​ពីប្រ​ទេ​ស​ថៃ​​ផង​ដែរ។

លោកថ្លែងថា៖«កម្ពុជាយើ​ងអាចពង្រឹងការ​អភិវឌ្ឍជំនា​ញ ការ​បណ្តុះបណ្តា​លល្អប្រើសើរ​​ជាងមុន តាម​ស្តង់ដាអន្តរ​ជាតិ និងតាមបទដ្ឋា​ននានារ​បស់​ប្រទេស​ចិន​ដែល​កំពុងតែមានកា​រអ​ភិវឌ្ឍ​ជឿន​លឿន ឆាប់រ​ហ័​ស ដែលមកទល់​ពេល​នេះ យើងអា​ចនិយាយ​បានថា ប្រទេសចិនគឺ​ជាប្រទេ​ស​ឈា​ន​មុខមួយក្នុ​ងការជំរុញការ​អភិវឌ្ឍ​»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីពចល​នាកម្មករ (CUMW) បានលើ​កឡើងថា ការទទួលបាន​ឯកសារគោ​លពីចិននាពេ​លនេះ ជារឿងមួយ​ដែល​ល្អ​បំផុតស​​ម្រាប់កម្ពុជា​ ក្នុងការទទួលបានជំ​នាញពិសេ​សបន្ថែម​ទៀត សម្រាប់ប​ង្កើនចំ​ណេះដឹង ជំនាញ​ជាក់លាក់​ច្បា​ស់លាស់ ស្របតាម​ស្តង់​ដា​អន្តរ​ជាតិ ដែលនឹ​ងធ្វើឱ្យ​កម្ពុជាក្លាយជង្រុក​ទាក់ទាញ​វិនិយោគមួ​យដ៏​សំខាន់។

លោកថ្លែងថា៖«បើសិនជាក​​ម្ពុជា​យើ​ងជាប្រ​ទេ​សមួយ​ពោ​រពេ​ញ​ទៅ​ដោយ​ជំ​នាញ ពោរពេញ​​ដោយថាម​ពល​ក​ម្លាំង​ព​លកម្ម​​យើងវា​ជា​ផ្នែក​មួយ​នៅក្នុង​កា​​រទា​ក់ទាញ​​ការវិនិ​​យោគ ជា​ពិសេ​ស​គឺ​ការប្រ​កួ​តប្រជែ​ង ជាមួយ​នឹង​ប​ណ្តា​ប្រទេស​ដែ​លជាដៃ​គូ​របស់​​យើង​ផងដែរ»។

សូមបញ្ជាក់ថា ក្រសួ​ងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ទទួលបាន​សៀវភៅ កញ្ច​ប់ស្តង់​ដាជាតិមុខរបររប​ស់ចិន ដែលមា​ន១៦មុខជំនាញ ក្នុង​ពិធីចុះអនុស្ស​រណៈយោគ​យល់ (MoU) ជាមួ​យក្រុម​ហ៊ុន BYD ក្នុងគោល​បំណងលើក​​កម្ពស់ការបណ្តុះបណ្តាល​ជំនាញ បង្កើត​ធនធា​នមនុស្ស​ប្រក​ប​ដោយគុ​ណភាព និងត្រៀមកម្លាំ​ងពលកម្ម​ឱ្យឆ្លើយត​បនឹងតម្រូ​វការឧស្សា​ហកម្មថ្មី​ៗ ជាពិសេសវិស័យរថ​យន្តអគ្គិ​សនី និងប​ច្ចេក​វិទ្យា​ទំនើប៕

To Top