លោក ខូយ រីដា អញ្ជើញចូលរួមពិធីប្រកាសមុខតំណែង អភិបាលរង ក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាក្រុងពោធិ៍សាត់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន២រូប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជុំវិញក្រុងយ៉ាងច្រើនកុះករ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៦៦៧៤.ប្រក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេច៖ ផ្ទេរភារកិច្ច លោកស្រី ខៀវ រ៉ានីង ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលស្រុកបាកាន ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់។

និងលោក ភោគ សារិទ្ធ ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់។





អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
