Feature

សម្តេចតេជោ ហ៊ុន សែន និងអញ្ជើញជួបសំណេះសំណាល នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី៦និង៧កក្កដា

មណ្ឌលគិរីៈ រដ្ឋបាលខេត្តមណ្ឌលគិរី បានជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជនថា នៅថ្ងៃទី៦ និងទី៧ ខែកក្កដា ឆ្នាំ២០២៦ ខេត្តមណ្ឌលគិរី នឹងរៀបចំពិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរខេត្តមណ្ឌលគិរីបន្តថា ដើម្បីធានាឱ្យពិធីប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ រដ្ឋបាលខេត្តបានដាក់ចេញវិធានការសំខាន់ៗ រួមមាន ៖
ហាមដាច់ខាតការប្រើប្រាស់ ឬបង្ហោះយន្តហោះគ្មានមនុស្សបើក (Drone) ដោយគ្មានការអនុញ្ញាត ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់បញ្ចប់កម្មវិធី។
រឹតបន្តឹងការធ្វើចរាចរណ៍រថយន្តដឹកទំនិញ និងរថយន្តដឹកសារធាតុងាយឆេះ ឬងាយផ្ទុះ នៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
រៀបចំការចតយានយន្ត ការលក់ដូរ និងការដាក់សម្ភារៈតាមដងផ្លូវឱ្យមានសណ្តាប់ធ្នាប់ ។
អ្នកដែលត្រូវបានអញ្ជើញចូលរួមពិធី ត្រូវអញ្ជើញមកដល់ទីតាំងសាលាខេត្ត ឱ្យបានមុនម៉ោង ៥:៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ហើយមិនត្រូវយកឧបករណ៍ហាមឃាត់ចូលក្នុងពិធី ព្រមទាំងត្រូវគោរពបទបញ្ជាសន្តិសុខជាធរមាន ។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការអនុវត្តវិធានការទាំងនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងធានាឱ្យកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យ៕ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top