Feature

លោក លឹម វុទ្ធី អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ ណែនាំស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិ សម្រាប់គាំពារ និងអភិវឌ្ឍន៍កុមារតូច

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ ណែនាំស្ដីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិសម្រាប់គាំពារ និងអភិវឌ្ឍន៍កុមារតូច
ក្រោមអធិបតីភាពលោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត អានៀរបាន ឆាតឺរជី ប្រធានស្ដីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា និង លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និង លោក លោកស្រី មកពីគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

ប្រភព÷មន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top