Feature

សិស្សានុសិស្ស​ នៅ​ឃុំ​ដង​កាំបិត​ គោរព​ថ្លែង​អំណរគុណ​សម្តេច​ធិបតី ​ និង​លោក​ជំទាវ​ ដែល​បាន​ផ្ដល់​សាឡាង​ជូន​ពួក​គាត់​ ឆ្លង​កាត់​ដង​ស្ទឹង​សែន​ ដោយ​ឥតគិតថ្លៃ​

កំពង់ធំ៖ នៅព្រឹក​ថ្ងៃ​ទី​ ៧​ ខែ​ កក្កដា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ អនុប្រធាន​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សណ្តាន់​ និង​ជា​ប្រធាន​ក្រុម​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ដង​កាំបិត​ ស្រុកសណ្តាន់ ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ រួមជាមួយ​អាជ្ញា​ដែនដី​ បាន​ទៅ​ពិនិត្យ​ និង​សិក្សា​អំពី​ដំណើរ​ការ​សាឡាង​ឆ្លង​កាត់​ដង​ស្ទឹង​សែន​ ការ​បម្រើ​ប្រជាជន​ និង​សិស្សានុសិស្ស​ដោយ​ឥតគិតថ្លៃ​ នៅ​ឃុំ​ដង​កាំបិត​ ស្រុកសណ្តាន់ ខេត្ត​កំពង់​ធំ​ ។

នៅ​ក្នុង​ឱកាស​នេះ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដង​កាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត ​ពេជ​ ច័ន្ទ​មុន្នី​ តាម​ររយលោក ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់​ធំ​ ដែល​បាន​ផ្ដល់​សាឡាង​ជូន​ពួក​គាត់​ សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​ដង​ស្ទឹង​សែន​ នៅ​ឃុំ​ដង​កាំបិត​ ដោយ​ឥតគិតថ្លៃ​ និង​សូម​គោរព​ជូនពរ​សម្តេច​ និង​លោក​ជំទាវ​ ព្រម​ទាំង​លោក ​នួន​ ផារ័ត្ន​ និងលោក​ជំទាវ​ ព្រម​ទាំង​ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ដង​កាំបិត​ ស្រុក​សណ្តាន់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​ និង​ក្រុម​អ្នក​បេីកបរ​សាឡាង​ ត្រូវ​ថែរក្សា​បច្ចេកទេស​ឲ្យ​បានល្អ​ ដេីម្បីបានប្រេីប្រាស់​បាន​យូរ​អង្វែង​ ។ ជាមួយ​នោះ​ដែរ ​ត្រូវ​យក​ចិត្ត​ទុកដាក់​ ធានា​ឲ្យ​បាន​សុវត្ថិភាព​ដល់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ ឲ្យ​មាន​សុវត្ថិភាព​ ។

នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​  ប្រធានក្រុមការងារ​របស់​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ និងប្រជាពលរដ្ឋទាំងអស់​ ព្រម​ទាំង​សិស្សានុសិស្ស​ នៅ​ឃុំ​ដង​កាំបិត ​ស្រុក​សណ្តាន់​ បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ព្រម​ទាទាំលោក នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់​ធំ​ និង​លោក​ជំទាវ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ដែល​បាន​ផ្ដល់​សាឡាង​ថ្មី​មួយ​គ្រឿង​នេះ​ ដែល​បាន​បង្ក​រលក្ខណ​:​ងាយ​ស្រួល​សម្រាប់​ការដឹក​ជញ្ជូន​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដង​កាំបិត​ ស្រុកសណ្តាន់ បាន​ឆាប់​រហ័ស​ និង​មាន​សុវត្ថិភាព​  ដោយ​កន្លង​ទៅ​ ការ​ឆ្លង​កាត់​ដង​ស្ទឹង​សែន​នេះ​ ត្រូវ​ប្រេីទូក​ ឬកាណូតតូចៗ​មិន​មាន​សុវត្ថិភាព​  និង​សូមគោរពជូនពរ​ សម្តេច​ ឯកឧត្តម​ លោកជំទាវ​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។ដោយសំនៀង

To Top