Feature

ផ្លូវជាតិលេខ៣ បើកដំណើរការ ធម្មតាវិញហើយ ខណៈមន្ត្រីជំនាញក្រសួងការងារ កំពុងចុះដោះស្រាយ សម្របសម្រួលភ្លាមៗ

ភ្នំពេញ៖ គិតត្រឹមម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ផ្លូវជាតិលេខ៣ បានបើកដំណើរការ ជាធម្មតាវិញហើយ តាមការសម្របសម្រួលរបស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈមន្ត្រីជំនាញកំពុងតែប្រជុំជាមួយតំណាង បងប្អូនកម្មករនិយោជិត និងតំណាងក្រុមហ៊ុន ដើម្បីដោះស្រាយស្រាយ បញ្ហានេះដោយយកចិត្តទុកដាក់។

សូមបញ្ជាក់ថា មន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅសម្របសម្រួលភ្លាមៗ ដើម្បីដោះស្រាយការតវ៉ាបិទផ្លូវរបស់បងប្អូនកម្មកររោងចក្រ ខូហ្ស៊ី នីត ឯ.ក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ព័ត៍មានបន្ថែម៕

To Top