រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងារដោះស្រាយបណ្ដឹង
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ជាមួយថ្នាក់ដឹកនាំទទួលបន្ទុកការងារដោះស្រាយបណ្ដឹង ដើម្បីពិភាក្សាលើការងារដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងប្រសិទ្ធភាពនៃយន្តការ និងនីតិវិធីនៃការដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ជាធរមាន និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ចឱ្យបានពេញលេញ ដើម្បីធានាបាននូវការដោះស្រាយបណ្ដឹងប្រកបដោយភាពយុត្តិធម៌ ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ៕











