Feature

អគ្គនាយក ARDB ជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន MSC ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)

ភ្នំពេញ៖  លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC)  និងក្រុមការងារអនុវត្តកម្មវិធី CCFF (CCFF Working Group) ក្នុងគោលបំណងរួមមាន៖ (១) ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF, (២) ការពិនិត្យលើភាពគ្រប់គ្រាន់នៃលក្ខណៈសម្បត្តិរបស់អតិថិជនសក្តានុពលក្រោមក្របខ័ណ្ឌកម្មវិធី, និង (៣)ទិសដៅជាបន្តបន្ទាប់។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។

ក្នុងនោះ លោក បណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមការងារអនុវត្តកម្មវិធី CCFF ក្នុងការពង្រឹងលើយន្តការនៃការវាយតម្លៃឥណទានបៃតង, ការឆ្លើយតបនឹងលក្ខខណ្ឌវិនិច្ឆ័យសំខាន់ៗ, និងផលជះនៃការអនុវត្តគម្រោងនីមួយៗ ជាពិសេសការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាគោលដៅសំខាន់ក្នុងការរួមចំណែកដល់ ការអនុវត្តហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

To Top