Feature

សម្តេចតេជោ ៖ មរណភាពម្តាយលោក កឹម សុខា ជាការបាត់បង់ពុទ្ធសាសនិកមួយរូប

ភ្នំពេញ ៖ ក្នុងសារលិខិតរំលែកមរណទុក្ខ ជូនចំពោះលោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពម្តាយបង្កើតរបស់លោក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានលើកឡើងថា ជាការបាត់បង់ពុទ្ធសាសនិកមួយរូប នៅកម្ពុជា។

យោងតាមសារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បន្ទាប់ពីបានទទួលដំណឹង ដ៏ក្រៀមក្រំពីមរណភាព របស់ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើតលោក កឹម សុខា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ សម្តេចតេជោសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកជាមួយលោក កឹម សុខា ។

សម្តេចតេជោបន្ថែមថា មរណភាព ឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា៕

To Top