លោក ខូយ រីដា អញ្ជើញពិនិត្យ និងផ្តល់បទពិសោធន៍បច្ចេកទេសដាំ និងថែទាំដើមឈើ ដល់លោកគ្រូអ្នកគ្រូអនុវិទ្យាល័យព្រះសីហនុក្រគរ
ស្រុកក្រគរ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញចុះពិនិត្យ និងផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការណែនាំពីបច្ចេកទេសដាំ និងការថែទាំដើមឈើដល់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅអនុវិទ្យាល័យព្រះសីហនុក្រគរ។
ក្នុងសកម្មភាពដ៏មានអត្ថន័យនេះ លោកអភិបាលខេត្ត ដែលមានការអមដំណើរដោយលោកអភិបាលស្រុកក្រគរ និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក បានចុះបង្ហាញដោយផ្ទាល់ពីវិធីសាស្ត្រនៃការដាំដុះឱ្យបានត្រឹមត្រូវ ដើម្បីធានាថាដើមឈើអាចលូតលាស់បានល្អ ក្លាយជាម្លប់ត្រជាក់ត្រជំ និងផ្ដល់ផលប្រយោជន៍ដ៏យូរអង្វែង ដល់បរិវេណសាលារៀន ក៏ដូចជាសម្រាប់សិស្សានុសិស្សគ្រប់ៗរូប។
ការយកចិត្តទុកដាក់ចុះជួបសំណេះសំណាល និងផ្ដល់ចំណេះដឹងអំពីការថែរក្សាបរិស្ថាននេះ គឺជាការលើកកម្ពស់ស្មារតីដល់មន្ត្រីរាជការ ប្រជាពរដ្ឋ និងក្មួយៗសិស្សានុសិស្សឱ្យចេះស្រឡាញ់ធម្មជាតិ និងយល់ដឹងពីគុណតម្លៃនៃដើមឈើចំពោះជីវិតរស់នៅ ៕
អត្ថបទ÷ ខេម៉ា | ដើមអម្ពិល






















