Feature

ទូតចិន ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា ចិននិងកម្ពុជា នឹងក្លាយជាគំរូសម្រាប់ អនុវត្តគំនិតផ្តួចផ្តើម សន្តិសុខសកលលោក

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា ចិននិងកម្ពុជា នឹងក្លាយជាគំរូសម្រាប់អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកលលោក ។

នៅលើគណនីហ្វេសប៊ុក លោក វ៉ាង វិនពីន បានបង្ហាញ នូវអារម្មណ៍រីករាយដែលបានផ្លាស់ប្តូរយោបល់ មួយសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិកម្ពុជា ប្រធានបទគំនិតផ្តួចផ្តើមសន្តិសុខសកលលោក។

លោកឯកអគ្គរដ្ឋទូតចិន ជឿជាក់ថា ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីភាគីទាំងពីរ ប្រទេសចិននិងកម្ពុជា នឹងក្លាយជាគំរូ សម្រាប់អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកលលោក និងជំរុញការកសាងសហគមន៍វាសនារួមគ្នាសម្រាប់មនុស្សជាតិ ដើម្បីរួមចំណែកថ្មីៗ ក្នុងការរក្សាសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

To Top