ចាប់តាំងពីឆ្នាំ ២០០៩ គ្រូបង្រៀនជនជាតិចិន រាប់ពាន់នាក់ បានចូលរួមយ៉ាងសកម្ម ក្នុងការអប់រំភាសាចិន នៅកម្ពុជា
ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៩ មក គ្រូបង្រៀន ជនជាតិចិនរាប់ពាន់នាក់ បានចូលរួមយ៉ាងសកម្ម ក្នុងការអប់រំភាសាចិននៅកម្ពុជា បានក្លាយជាបេសកជន ចំណងមិត្តភាពដ៏សកម្មបំផុត រវាងចិននិងកម្ពុជា និងជំរុញចំណងមិត្តភាពដែកថែប នៃប្រទេសទាំងពីរបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ។

នេះបើយោងតាមសំណេររបស់លោក ឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក។











