Feature

លោក កែវ រតនៈ អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ក្នុងខេត្ត ពោធិ៍សាត់ ស្ថិតនៅពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ក្រគរ

ពោធិ៍សាត់ ÷ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ រតនៈ ប្រធានក្រុមការងារ ចុះជួយខេត្តពោធិ៍សាត់ និងលោក ខូយ រីដា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅឃុំស្នាអន្សា ស្រុកក្រគរ ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ក្រគរ។

ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងឮលើកទឹកចិត្តនិង អោយប្អូនៗសួរសំនួរ ផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ ដល់សិស្សានុសិស្ស ឱ្យមានទំនុកចិត្ត ការខិតខំប្រឹងប្រែង និងការត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការប្រឡងនាពេលខាងមុខ។

ក្នុងឱកាសនោះ លោក កែវ រតនៈ បានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ គោរពវិន័យ មានសីលធម៌ និងរក្សាសុខភាពឱ្យបានល្អ ព្រមទាំងជឿជាក់លើសមត្ថភាពរបស់ខ្លួន ដើម្បីសម្រេចបានលទ្ធផលល្អ ក្នុងការប្រឡង ។ លោកក៏បានជូនពរឱ្យប្អូនៗ សិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យ និងក្លាយជាធនធានមនុស្ស ដ៏មានគុណភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ។
បរិយាកាស នៃពិធីប្រព្រឹត្តទៅយ៉ាងរលូន និងពោរពេញដោយការយកចិត្តទុកដាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ និង និស្សិតសកលវិទ្យាល័យព្រមទាំង វិទ្យាស្ថាននានាក្នុងខេត្តប្រមាណជិត៤ពាន់នាក់ផងដែរ

អត្ថបទនេះដោយ÷ ខេម៉ា | ដើមអម្ពិល

To Top