ព័ត៌មានជាតិ

អូម៉ង់និងអ៊ីរ៉ង់ ព្រមព្រៀងក្នុងការបន្តកិច្ចពិភាក្សាគ្នា ជុំវិញបញ្ហាច្រកសមុទ្រ Hormuz

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ដែលបានដកស្រង់ចេញ ពីទីភ្នាក់ងារសារព័ត៌មាន Oman បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសអូម៉ង់ និងអ៊ីរ៉ង់បានយល់ព្រមបន្ត កិច្ចពិភាក្សាបច្ចេកទេស និងនយោបាយស្តីពី ការធ្វើដំណើរ តាមច្រកសមុទ្រ Hormuz ។

របាយការណ៍ បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នា នៅទីក្រុង Muscat ស្តីពីការធានាសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រ ដោយមើលឃើញពីការវិវត្តន៍ថ្មីៗ នាពេលកន្លងមក។

ភាគីទាំងពីរ ក៏​បាន​យល់ព្រម​បន្ត​ការពិភាក្សា ​ទាំង​កម្រិត​បច្ចេកទេស និង​នយោបាយ​ក្នុង​គោលបំណង​ ឈានដល់​ការ​យល់​ដឹង​ចាំបាច់​ ស្របតាម​ច្បាប់​អន្តរជាតិ ផងដែរ។

យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi នឹងទៅបំពេញទស្សនកិច្ច នៅអូម៉ង់នៅថ្ងៃ សៅរ៍សម្រាប់ ការពិគ្រោះយោបល់ស្តីពី ច្រកសមុទ្រ Hormuzនេះបន្ថែមទៀត ។

គួរឲ្យដឹងដែរថា កិច្ចពិភាក្សានេះ បានកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង បន្ទាប់ពីមានការ ផ្លាស់ប្តូរការវាយប្រហារ នាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កឡើងដោយការចោទប្រកាន់ របស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕

ប្រែសម្រួល៖ស៊ុនលី

To Top