Feature

លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានចុះពិនិត្យស្ថានភាពទឹក និងផ្សព្វផ្សាយពីការត្រៀមលក្ខណៈឆ្លើយតបនឹងបាតុភូត El Niño ខាងមុខ 

ខេត្តពោអិ៍សាត់÷នៅថ្ងៃអាទិត្យ១៣រោច  ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានសហការជាមួយអាជ្ញាធរឃុំ ភូមិ និងសហគមន៍កិសកប្រើប្រាស់ទឹក ចុះពិនិត្យស្ថានភាពទឹកតាមស្ទឹង អូរ ស្រះ តាមបណ្តាឃុំស្វាយដូនកែវ ឃុំមេទឹក អូរតាប៉ោង និងឃុំបឹងបត់កណ្តោល របស់ស្រុកបាកាន ។ លោកបានបន្តចុះទីតាំងឃុំស្វាយដូនកែវ (ស្ទឹងស្វាយដូនកែវ) បានទទួលទឹកពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០២៦ ដល់បច្ចុប្បន្នទឹកក្នុងស្ទឹង ត្រង់ចំនុច (ស្ពានស្វាយដូនកែវ)កម្ពស់ទឹកមានដល់ 1,38ម៉ែត្រ ទឹកបានធ្លាក់ដល់ត្រង់ទំនប់បង្ហៀរច្រប់នៃចុងស្ទឹង ។ ចំពោះបណ្តាឃុំផ្នែកខាងក្រោមផ្លូវជាតិ ដូចជា មេទឹក អូរតាប៉ោង និងបឹងបត់កណ្តោល មានភ្លៀងធ្លាក់ខ្លះ និងតម្រូវការទឹកបន្ថែម (ផ្ទៃដីនៅធ្ងាយប្រភពទឹក ) ។ លោកអនុប្រធានក្តាប់រួមបានបន្តចុះទៅឃុំស្រែស្តុក ស្រុកកណ្តៀង នៃចុងប្រឡាយមេចារិក ស្ថានភាពទឹកក៏មិនទាន់មានការប្រឈមនៅឡើយ តែតម្រូវការបន្ថែមទឹកក្នុងប្រឡាយ  អូរ ស្រះ…..បន្ថែមប៉ុណ្ណោះ ។

 ជារួមស្ថានភាពស្រូវរដូវវស្សា ដែលមន្ទីរ និងអាជ្ញាធរមូលដ្ឋានបានអន្តរាគមន៍ជួយបន្ថែមទឹកលើរបបទឹកភ្លៀងធ្លាក់មិនបានគ្រប់គ្រាន់នេះ គឺមិនមានការប្រឈមខូចខាត នោះទេ ។ 

បញ្ជាក់ជូន» ស្ថានភាពទឹកបច្ចុប្បន្នរបស់អាងទំនប់ធំៗ រួមមាន:

-អាងទំនប់ទី៣ ទឹកមានប្រមាណ 13,26លានម៉ែត្រគូប  (អាងទឹកបានបិទស្តុកទឹក)

-អាងទំនប់ទី៥ ទឹកមាន 9,30ម៉ែត្រ ប្រមាណ 22,78លានម៉ែត្រគូប  (អាងទឹកបានកំពុងបើកបង្ហូរ ) ។

មន្ទីរនៅតាមដានការព្យាករណ៍រាល់ធាតុអាកាសប្រចាំថ្ងៃ ដើម្បីមានវិធានការណ៍ទុកជាមុនរាល់បាតុភូតកើតឡើងជាប្រចាំ និងមាន ផែនការទុកជាមុនសម្រាប់ការសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះសន្សំសំចៃទឹក និងត្រៀមលក្ខណៈឆ្លើយតបនឹងបាតុភូត El Niño ខាងមុខ ៕

ប្រភព÷មន្ទីរធនធសនទឹកនិងឧតុនិយមខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top