Feature

លោកខូយ រីដា អញ្ជើញចូលរួមក្នុងវេទិកាសំណួរ-ចម្លើយ និងជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ និងវិទ្យាល័យនានាក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកកែវ រតនៈ

ពោធិ៍សាត់÷នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានសម្តេចតេជោក្រគរ, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងវេទិកាសំណួរ-ចម្លើយ និងជួបសំណេះសំណាលយ៉ាងកក់ក្តៅ ជាមួយក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យ និងវិទ្យាស្ថាននានា ក្នុងខេត្តពោធិ៍សាត់ សរុបប្រមាណជិត៤ពាន់នាក់ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត និងការកសាងអនាគតដ៏ភ្លឺស្វាង។

ក្នុងពិធីដ៏មានអត្ថន័យនេះ ក៍មានការចូលរួមពី លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមបណ្តាស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។

កម្មវិធីនេះដែរ ក៏មានការចូលរួមពីវាគ្មិនកិត្តិយស ចំនួន២រូប គឺលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកនិពន្ធសៀវភៅល្បីៗជាច្រើន និងលោកបណ្ឌិត ផាត កុសល សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យញូវយ៉ក សហរដ្ឋអាមេរិក៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top