សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារឆ្លងឆ្លើយ ជាមួយប្រធានាធិបតីបារាំង ទោះបីលែងជាធ្វើជា នាយករដ្ឋមន្ត្រីទៀតក៏ដោយ
ភ្នំពេញ៖ ទោះលែងធ្វើជា នាយករដ្ឋមន្ត្រីទៀតក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារឆ្លងឆ្លើយជាមួយ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង អំពីការសួរសុខទុក្ខ និងការប្រកួតបាល់ទាត់ពិភពលោក។

តាមរយៈគណនីហ្វេសប៊ុកនៅព្រលប់ង្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវខ្លឹមសារទាំងស្រុងថា « ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង ប្រធានាធិបតីបារាំងរឿងបាល់ទាត់។ (តាំងពីចុងឆ្នាំ២០២២មកប្រធាធិបតី ម៉ាក្រុងរបស់បារាំង និងខ្ញុំតែងឆ្លងឆ្លើយ ជាមួយគ្នាជាប្រចាំ ទោះខ្ញុំមិនធ្វើជា នាយករដ្ឋមន្ត្រីទៀតក៏ដោយ ដែលសារ នោះបញ្ជូនទៅមកតាម WhatsApp) សាររបស់ខ្ញុំថ្ងៃនេះ ក្រៅពីសួរសុខទុក្ខគាត់ និងគ្រួសារខ្ញុំបានបង្ហាញនូវជំនឿទុកចិត្ត លើក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំង ទទួល ជោគជ័យ រហូតលើកពានក្នុងការប្រកួត បាល់ទាត់ពិភពលោក ឆ្នាំ២០២៦នេះ។ សាររបស់ខ្ញុំបញ្ចប់ដោយពាក្យ (Vive Les Bleus !!!) រូបថតខ្ញុំលើកពាននេះ ជារូបភាពដែល កីឡាករបារាំងក្នុងនាមFIFAនាំមក កម្ពុជានិងប្រទេសនានានៅអាសុីឆ្នាំ ២០២២។ ឯអាវលេខ៩ជាអាវរបស់ខ្ញុំដែលតែង ពាក់លេខ៩ពេលចូលទាត់បាល់កាល ពីពេលមុន»៕












