Feature

ក្រុមបាល់ទាត់ Cambodia Airways គ្រងតំណែងជើងឯក ខណៈអាស៊ីអឺរ៉ុបជើងឯករងនៃ ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី៣ ឆ្នាំ២០២៦ 

ភ្នំពេញ៖ក្រុមបាល់ទាត់ Cambodia Airways បានគ្រងតំណែងជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី៣ ឆ្នាំ២០២៦ “Malaysian Ambassador’s Football Shield 2026 ” ក្រុមបាល់ទាត់ ASIA EURO UNIVERSITY ជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ ASIA EURO UNIV ERSITY ក្នុងលទ្ធផលបច្ចេកទេស ២ទល់នឹង ២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករបាល់ទាត់នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៃការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៦ “Malaysian Ambassador’s Football Shield 2026 ” ជាផ្លូ វការ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារដោយមានអញ្ជើញចូលរួមពីសំណាក់លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា  និងអ្នកតំណាងក្រុមទំាង ២៤ ។ 

លោក Shaharuddin Bin Onn  បានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការគាំទ្រដ៏លើសលប់ពីក្រុម អ្នកឧបត្ថម្ភ និងអ្នកគាំទ្រសម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៦ “Malaysian Ambassador’s Football Shield 2026 ”។ យើងមានការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការឆ្លើយតប។ ក្រុម អ្នកឧបត្ថម្ភ និងអ្នកគាំទ្រទាំងអស់ពិតជាអស្ចារ្យណាស់។ អ្វីៗត្រូវបានរៀបចំយ៉ាងល្អ ហើយយើងសង្ឃឹមថាការគាំទ្រនេះនឹងបន្ត។

លោកឯកអគ្គរដ្ឋទូតបានបន្តថា ការប្រកួតនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា មិនត្រឹមតែតាមរយៈការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការចូលរួមរបស់អាជីវកម្ម និងសហគមន៍ផងដែរ។ ការប្រកួតបាល់ទាត់សាជីវកម្មដ៏ពិសេសមួយដែលនាំក្រុមហ៊ុនម៉ាឡេស៊ី និងកម្ពុជាមកជួបជុំគ្នានៅលើទីលានតែមួយ ដោយបន្ថែមថាវាអាចជាព្រឹត្តិការណ៍ដំបូងនៃប្រភេទរបស់វានៅក្នុងព្រះរាជាណាចក្រ។

លោកបានបញ្ជាក់ថា នៅពេលដែលយើងចាប់ផ្តើមនៅឆ្នាំ ២០២៤ យើងសង្ឃឹមថាការប្រកួតនេះនឹងទទួលបានជោគជ័យ។ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងឆ្នាំដំបូងបានបន្តនៅឆ្នាំ ២០២៥ ហើយឥឡូវនេះនៅឆ្នាំ ២០២៦។ វាបង្ហាញថាក្រុមហ៊ុន និងមិត្តភក្តិរបស់យើងនៅប្រទេសម៉ាឡេស៊ីមើលឃើញពីតម្លៃនៃការប្រកួតនេះ។ ភាពជោគជ័យនៃព្រឹត្តិការណ៍ឆ្នាំនេះបានផ្តល់ទំនុកចិត្តដល់អ្នករៀបចំការប្រកួតដើម្បីធ្វើឲ្យការប្រកួតកាន់តែធំឡើងនាពេលអនាគត។

លោកបានសម្តែងការអរគុណដោយស្មោះចំពោះក្រុមចូលរួមទាំងអស់សម្រាប់ការបន្តការគាំទ្រសម្រាប់ Football Shield 2026 ហើយលោកក៏មានការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមរបស់អ្នកតំណាងក្រុម ប្រធានក្រុម និងអ្នកគ្រប់គ្រងសម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះ។ លោកទទួលស្គាល់ថា កីឡាបាល់ទាត់ជាកីឡាដែលចូលចិត្តនៅគ្រប់វប្បធម៌ និងគ្រប់មជ្ឈដ្ឋានផ្តល់នូវវេទិកាដ៏មានអត្ថន័យមួយដើម្បីនាំសហគមន៍រួមគ្នា និងកសាងមិត្តភាព។ នេះឆ្លុះបញ្ចាំងពីភាពសាទរ និងការគាំទ្រកាន់តែច្រើនឡើងពីសហគមន៍ម៉ាឡេស៊ី និងកម្ពុជា រួមទាំងដៃគូដ៏គួរឲ្យគោរពជាច្រើនរបស់យើងពីវិស័យឯកជន សង្គមស៊ីវិល និងស្ថាប័នរដ្ឋាភិបាល៕

ដោយ៖លី ភីលីព

To Top