Feature

DAP News ធ្វើដំណើរទៅចូលរួម ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងកិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ នៅប្រទេសចិន

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនិងសហការី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទ “សម្លឹងមើលទៅភាគខាងត្បូងដោយចាត់ទុកទីក្រុងជាភ្នែក” និងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ នៅទីក្រុងគុនមីង និងស៊ីសាំងប៉ានណា ខេត្តយូណាន ប្រទេសចិន។ 

ព្រឹត្តិការណ៍និងកិច្ចប្រជុំនេះ ប្រព្រឹត្តិឡើង ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំដោយមណ្ឌលផ្សព្វផ្សាយអន្តរជាតិ ចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានជាច្រើនប្រទេស។

ក្នុងអំឡុងពេលចូលរួមនេះ លោក សយ សុភាព នឹងធ្វើបទអន្តរាគមន៍ ស្តីពី «គម្រោងព្រែកជីកហ្វូណនតេជោ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» និងពិធីផ្សេងៗជាច្រើនទៀត៕

To Top