ជំនន់ទឹកភ្លៀងកើនឡើងជាបន្តបន្ទាប់! រដ្ឋបាលស្រុករតនមណ្ឌល ប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់
បាត់ដំបង៖ រដ្ឋបាលស្រុករតនមណ្ឌលសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅតាមដងស្ទឹង ស្ទឹងសង្កែ និងតំបន់ទំនាបក្នុងស្រុករតនមណ្ឌល មេត្តាជ្រាបថា គិតត្រឹមម៉ោង ៦:១០ នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពទឹកស្ទឹងក្នុងស្រុករតនមណ្ឌលមានការកើនឡើង។ ជាមួយគ្នានេះ បានបើកទ្វារទឹកនៃទំនប់ពហុបំណងបាត់ដំបង (សេកសក) ចំនួន ៣ ទ្វារ ដោយលើកកម្ពស់ទ្វារទឹក ១ ម៉ែត្រ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តតាមដានព័ត៌មានជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងជៀសវាងការចុះលេងទឹក ឬឆ្លងកាត់តំបន់ដែលមានចរន្តទឹកហូរខ្លាំង។ សូមត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង!

រាយការណ៍ដោយ៖ លោក ណារិទ្ធ/ដេីមអម្ពិល









