Feature

លោក គន់ គីម ប្រាប់ក្រុមការងារ ស្តារបង្ហូរទឹកបញ្ជៀសការជន់លិច សម្រាប់ជនភៀសសឹក

ភ្នំពេញ ៖ អនុប្រធានទី១នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម បានជំរុញក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំប្រព័ន្ធលូ និងស្តារបង្ហូរទឹកបញ្ជៀសការជន់លិច សម្រាប់ផ្ទះបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋភៀសសឹក ។

ក្នុង​ឱកាសអញ្ជើញត្រួតពិនិត្យសកម្មភាព ក្រុមការងារជំនាញ ក្នុងការរៀបចំប្រព័ន្ធលូ និងស្តារបង្ហូរទឹកបញ្ជៀសការជន់លិច នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក គន់ គីម ថ្លែងថា ដោយសារកត្តាអាកាសធាតុ និងភ្លៀងបន្តធ្លាក់តាមបណ្តាខេត្តនានា ក្រុមការងារជំនាញ ត្រូវរៀបចំប្រព័ន្ធលូ និងស្តារបង្ហូរទឹកឱ្យមានលក្ខណៈប្រសើរ ដើម្បីបញ្ជៀសការជន់លិចដោយសារជំនន់ទឹកភ្លៀង ។

ដើម្បីដោះស្រាយបញ្ហានេះ លោក គន់ គីម បានជំរុញក្រុមការងារឱ្យប្រើប្រាស់គ្រឿងចក្រ ដោយកាយពង្រីកប្រឡាយឱ្យធំជាងមុន និងធ្វើយ៉ាងឱ្យតាមផ្លូវខាងមុខខ្នងផ្ទះ បណ្តោះអាសន្នប្រជាពលរដ្ឋភៀសសឹកមានលូគ្រប់គ្រាន់។

សូមបញ្ជាក់ថា ភូមិតាកឹងបៃតង ត្រូវបានក្រសួង-ស្ថាប័ន និងកងវិស្វកម្មតេជោ ហ៊ុន សែន-សៀមរាប សហការយ៉ាងជិតស្និទ្ធ ក្នុងការចុះអន្តរាគមន៍ ជួយដោះស្រាយបញ្ហារំដោះទឹកភ្លៀង ដែលកំពុងប៉ះពាល់តាមបណ្តារាជធានី-ខេត្ត៕

To Top