ប្រតិភូកម្ពុជា ចូលរួមហាត់ប្រាណពេលព្រឹក នៅគុនមីង
គុនមីង៖ ប្រតិភូកម្ពុជា ដែលមានមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន មន្រ្តីរដ្ឋបាលខេត្តនិងមន្ទីវប្បធម៍ខេត្តសៀមរាប មន្រ្តីសាលាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងDAP News នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានចូលរួម ហាត់ប្រាណកម្សាន្ត នៅបឹងនាគស គុនមីង ខេត្តយូណាន ប្រទេសចិន។

ដំណើរកម្សាន្តហាត់ប្រាណនេះ ធ្វើឡើងក្នុងឱកាស ចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងកិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ នៅទីក្រុងគុនមីង និងស៊ីសាំងប៉ានណា ខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃទី១៣ដល់១៧ ខែកក្កដា ឆ្នាំ២០២៦ ៕




















