ព័ត៌មានជាតិ

លោក ទៀ ស្យាម និងលោក ទៀ សុខា ចាត់ក្រុមការងារក្លឹបមហាគ្រួសាររថយន្ត Offroad កម្ពុជា ចុះពិនិត្យទីតាំងរងគ្រោះដោយទឹកជំនន់ផ្ទាល់ នៅភូមិបាក់អង្រុត ក្នុងខេត្តកោះកុង ដើម្បីចូលរួមកិច្ចការមនុស្សធម៌

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពីលោក ទៀ ស្យាម និងលោក ទៀ សុខា ប្រធានក្លឹបមហាគ្រួសាររថយន្ត Offroad កម្ពុជា ក្រុមការងារ នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងរងគ្រោះដោយទឹកជំនន់ផ្ទាល់ នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីចូលរួមកិច្ចការមនុស្សធម៌។

ជាមួយគ្នានោះក្រុមការងារ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជួយដឹកជញ្ជូន និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាង ១០០នាក់ ដែលកំពុងជាប់គាំង ដោយប្រើប្រាស់រថយន្ត Offroad ឆ្លងកាត់ផ្លូវលំបាកៗក្នុងករណីចាំបាច់ ៕

To Top