Feature

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅរដូវត្រីពងកូន

កំពង់ធំ៖ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកវរសេនីយ៍ឯក គង់  សុភាព មេបញ្ជាការរងកងអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារទីបញ្ជាការស្រាល ប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកម្លាំងចម្រុះ ចូលរួមសហការណ៍ជាមួយ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគ៤) បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចមុខបាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦។

លោក ប៉ែន សាវ៉េង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយតំបន់សឹករងកំពង់ធំ(យោធភូមិភាគទី៤) ចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចពូនភ្នំ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាមួយគ្នានេះផងដែរកម្លាំងជំនាញចម្រុះ បានចុះបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន១ ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់ស្បៃមុងចំនួន១២របាំង ប្រវែង៩០០ម៉ែត្រ លប/លូចំនូន២២មាត់ ឡុកចំនួន១៨ គ្រឿង បង្គោលឈើចំនួន៦៥០ដើម និងចាក់ប្រលែងត្រីទំងន់១៥ គីឡូក្រាមចូលទន្លេវិញ៕

ដោយ៖ សំនៀង

To Top