Feature

ក្រសួងអប់រំ ណែនាំឱ្យបង្ការជំងឺគ្រុនឈាម និងទប់ស្កាត់ការបង្ក កំណើតសត្វមូស នៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីការអនុវត្តវិធានការ បង្ការជំងឺគ្រុនឈាម និងការកាត់បន្ថយ និងទប់ស្កាត់ការបង្កកំណើតសត្វមូស នៅតាមគ្រឹះស្ថានសិក្សា។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៤ កក្កដា ថា «ក្នុងគោលបំណងជំរុញការ អនុវត្តវិធានការ បង្ការជំងឺគ្រុនឈាម កាត់បន្ថយ និងទប់ស្កាត់ការបង្កកំណើត សត្វមូសនៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងចូលរួមអនុវត្ត វិធានការអន្តរាគមន៍របស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការនានា»៕

To Top