Feature

បណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សា ពីវឌ្ឍនភាពការងារ ARDB Marketplace

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ នៃធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារ ស្ដីពីការបង្កើតផ្លែតហ្វម ARDB Marketplace បន្ទាប់ពីក្រុមការងារបានកែសម្រួលស្រប តាមយោបល់អង្គប្រជុំលើកមុន។

កិច្ចប្រជុំនេះបានរៀបចំឡើងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB។

សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លែតហ្វមមួយដែលត្រូវបានបង្កើតឡើង ដើម្បីដើរតួជាអន្តរការីទីផ្សារ ជួយកាត់បន្ថយគម្លាតនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយតភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់សំដៅជួយបង្កើតទីផ្សារ បង្កើនការផ្គត់ផ្គង់ និងរក្សាស្ថិរភាពថ្លៃផលិតផលកសិកម្មក្នុងស្រុក។

នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ធនាគារ ARDB ឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពទៅលើមុខងារមួយចំនួនដែលមានស្រាប់ក្នុង  ARDB Marketplace ឱ្យមានភាពទាក់ទាញ និងងាយស្រួលប្រើប្រាស់ សម្រាប់បម្រើដល់អតិថិជន  ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជឿនលឿន ស្របតាមការវិវត្ត នៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីទទួល បានទំនុកចិត្តកាន់តែខ្ពស់ពីសាធារណជន ក្នុងនាមជាធនាគារគោលនយោបាយ។

មុននឹងបញ្ចប់កិច្ចប្រជុំនេះ, លោកបណ្ឌិត កៅ ថាច បានណែនាំឱ្យក្រុមការងារពន្លឿន លើកិច្ចការងារនេះ ដោយធ្វើការតេស្តសាកល្បងឱ្យបានត្រឹមត្រូវ ដើម្បីអាចដាក់ដំណើរការក្នុងពេលឆាប់ៗនេះ៕

To Top