លោក សំ រដ្ឋា ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងផែនការនិងតាមដានវាយតម្លៃសមិទ្ធកម្មលើលទ្ធផលនៃការអនុវត្តថវិកានិងសូចនាករឆ្នាំ២០២៥និងឆ្នាំ២០២៦
ពោធិ៍សាត់÷នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងផែនការ និងតាមដានវាយតម្លៃសមិទ្ធកម្មលើលទ្ធផលនៃការអនុវត្តថវិកា និងសូចនាករឆ្នាំ២០២៥ និងឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ធីម សុធារ៉ា បប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់,លោកអនុប្រធានមន្ទីរ និងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរចំនួន២៧រូប ស្រី៦រូប។

ការចុះពង្រឹងផែនការ និងតាមដានវាយតម្លៃនេះ មានគោលបំណងដើម្បីពង្រឹងការអនុវត្តផែនការ ពន្យល់បន្ថែមនូវបញ្ហាប្រឈមដែលខាងមន្ទីរមិនទាល់យល់ច្បាស់ ព្រមទាំងត្រួតពិនិត្យលើសមិទ្ធផលដែលអនុវត្តរួចនិងទីតាំងគោលដៅដែលបានចែងក្នុងតារាងផែនការសមិទ្ធកម្មដែលរៀបចំរួចនាឆ្នាំ២០២៥ និងឆ្នាំ២០២៦៕




ប្រភព÷មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល









