Feature

ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ (អគារS)។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ កក្កដា នេះ ថា «ការរៀបចំវេទិកានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដែលជា មូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេសដើម្បីលើកស្ទួយ សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងរួមគ្នាពិភាក្សាពិគ្រោះយោបល់និងពង្រឹងភាពជា ដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលឱ្យមានភាពល្អប្រសើរបន្ថែមទៀត»។

ក្រសួង បន្ដថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ដែលមានបំណងចូលរួម ក្នុងវេទិកានេះ សូមធ្វើការចុះឈ្មោះចាប់ពីថ្ងៃ ជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ កំណត់សម្គាល់ ដោយសារកន្លែងរៀបចំវេទិកានេះមានចំនួនកំណត់ ដូចនេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ដែលបានចុះឈ្មោះចំនួន ៣០០(បីរយ)នាក់ ដំបូងនឹងត្រូវបានផ្តល់អាទិភាពក្នុងការចូលរួម៕

To Top