សាខាកាកបាទក្រហមខេត្តសៀមរាប ប្រគល់អំណោយជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៦ លោកគុជលីណាអនុប្រធានអចិន្ត្រៃយ៍កម្មាធិការសាខា ដែលជាតំណាង លោកប្រាក់សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ដែលជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ លោកឈួន យ៉ែបចៅសង្កាត់ក្របីរៀល នឹងមេភមិ ចុះទៅដល់ទីតាំងគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលបណ្ដាលឲ្យរលំផ្ទះទាំងស្រុង ដែលមានចំនួន ៣ភូមិ នៅក្នុងសង្កាត់ក្របីរៀលក្រុងសៀមរាប កាលពីថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ដោយនាំយកអំណោយរួមមាន អង្ករ មីត្រីខ ទឹកត្រី អំបិល កន្ទេរ មុង ភួយ សារុង ក្រមា សង្ក័សី និងថវិកាមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកគុជលីណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើនឹងសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។


ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល









