ជនជាតិវៀតណាម ១៩នាក់ ពាក់ព័ន្ធករណីលួច ស្នាក់នៅខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិវៀតណាម ១៩នាក់ពាក់ ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីប្រទេសកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញ ជនជាតិវៀតណាម សរុបចំនួន ១៩នាក់ ស្រី០៨នាក់ ពាក់ ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន អត់ប្រថាប់ត្រា ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី (ខេត្តព្រៃវែង)៕









