Feature

សាលាសង្កាត់ ក្របីរៀល ចែកជូនជំនួយដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់

ខេត្តសៀមរាប៖ រដ្ឋបាលសង្កាត់ក្របីរៀល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រើប្រាស់ថវិការសេវាសង្គមប្រចាំឆមាសទី១ ដែលទទួលបានពី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រៀបចំជាគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូន ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៥០ គ្រួសារ ដើម្បីរួមចំណែកសម្រាលក្នុងជីវភាពប្រចាំថ្ងៃ ក្នុងមូលដ្ឋាន សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមជម្រាបផងដែរថា ក្នុងមួយគ្រួសារ ទទួលបានអង្ក ២០ គីឡូក្រាម ទឹកត្រី១ ដប ទឹកស៊ីអ៊ីវ១ ដប ប្រេងឆា១ ដប អំបិល១ គីឡូក្រាម ប៊ីចេង១ កញ្ចប់ ស្ករស១ គីឡូក្រាម មីជាតិ១ កេស និងថវិកា២០០០០ រៀល។

ជាចុងក្រោយលោកចៅសង្កាត់ឈួនយ៉េប ក៏បានថ្លែងអំណរអរគុណទៅដល់សម្ដេចបវរធិបតីនិងលោកជំទាវដែលតែងតែនឹករលឹកដល់កូនចៅទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែជួបទុក្ខលំបាកនិងការខ្វះខាតនៅក្នុងពិធីនោះផងដែរ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top