Feature

សហ័ពន្ធម្រេច និងគ្រឿងទេសកម្ពុជា​ រៀបចំវគ្គបណ្តុះបណ្តាល អំពីការស្តារសុខភាពដើមម្រេច បន្ទាប់ពីការប្រមូល និងបង្កើនទិន្នផល

ភ្នំពេញ ៖ ថ្ងៃទី១៣ និង ១៤ ខែកក្កដា ឆ្នាំ២០២៦ សហ័ពន្ធម្រេច និង គ្រឿងទេសកម្ពុជា​ (CPSF) បានរៀបចំវគ្គបណ្តុះបណ្តាល អំពីការស្តារសុខភាពដើមម្រេច បន្ទាប់ពីការប្រមូល និងបង្កើនទិន្នផល នៅភូមិទី7 ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយ អំពីបច្ចេកទេសថ្មីៗក្នុងការថែទាំដើមម្រេច,​ ការស្តើររសុខភាពដើមម្រេច ក្រោយពេលប្រមូលផលនិង​ស្វែងយល់ ពីការត្រួតពិនិត្យជម្ងឺ និងសត្វល្អិត ដែលអាចកើតមាននៅលើដំណាំម្រេច ។ បន្ថែមពីលើនេះដែរ ក៏មានការចូលរួម ពីក្រុមហ៊ុននាំចេញម្រេចដូចជា Olam Cambodia, Sela Pepper, Kase Eco, Khmer Organic Cooperatives និង FUCHs ដើម្បីស្វែងយល់បន្ថែមទៀត ពីការដាំដុះ និងចំនួន ទិន្នផលរបស់កសិករនៅតាមខេត្តមណ្ឌលគិរី និងរតនគិរី និងណែនាំពីក្រុមហ៊ុន និងការបញ្ជាទិញម្រេច របស់ក្រុមហ៊ុននីមួយៗ ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហ័ពន្ធរំពឹងទុកថា សមាគម និងកសិករ ​នឹងទទួលបានព័ត៏មាន បន្ថែមដែលអាចជួយ និងជម្រុញឲ្យដំណាំម្រេចកាន់តែល្អប្រសើរ ជាងមុន​ ត្រូវនឹងស្តង់ដារសម្រាប់ការ នាំចេញក្រៅប្រទេស និងបង្កើតទំនាក់ទំនង រវាងក្រុមហ៊ុននិងកសិករផងដែរ ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបណ្តុះបណ្តាលដោយអ្នកជំនាញមានបទពិសោធន៍ នៅក្នុងដំណាំម្រេច ដោយមានការផ្ដល់យោបល់ និងចែករំលែកទៅកាន់កសិករ ដែលបានចូលរួមនៅថ្ងៃបណ្តុះបណ្តាល ។ បន្ថែមពីលើនេះដែរកម្មវិធីនេះ មានការចូលរួមពីកសិករ ដាំដំណាំម្រេចជាសរុបចំនួន ៥០​នាក់ ពីខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ៕

ជាចុងក្រោយ សូមអរគុណទៅកាន់សហគ្រិនខ្មែរ និង EU-German CAPSAFE ដែលតែងតែគាំទ្រនិងជាដែគូសហការជាមួយ សហព័ន្ធដែលបានរួមចំណែកជាផ្នែកមួយដើម្បីឲ្យវគ្គបណ្តុះបណ្តាលនេះធ្វើឡើងបានដោយ ជោគជ័យ។

រូបថត: CPSF

To Top