Feature

ក្រុមនិស្សិត TVET ៖ ខ្ញុំចង់បង្កើតអ្វីដែលថ្មី ដើម្បី​យកទៅអភិវឌ្ឍ និងជំរុញ​វិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីក​ចម្រើនថែមទៀត

ភ្នំពេញ ៖ ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹង​វិស័យកសិកម្មក្នុងស្រុក។ នេះបើ​តាមយុវជនឈ្មោះ សាមួន តៃដូយ ដែលជាតំណាងក្រុមនិស្សិត។

យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិ​នៃជំនាញវិស្វកម្មអគ្គិសនី ដែលជាកូនអ្នកកសិករ បានរួមគ្នាជាមិត្តរួមថ្នាក់ បម្លែង​ចំណេះ​និង​ជំនាញ​ដែល​ខ្លួន​មាន យកទៅកង្កើតស្នារដៃថ្មី ​ក្នុងគោលបំណងផ្លាស់ប្ដូរពីការធ្វើស្រែចម្ការដែលមានភាពលំបាក និងនឿយហត់ ឱ្យទៅជា​មាន​ភាព​ងាយស្រួល ចំណាយកម្លាំងតិច ប៉ុន្តែចំណេញច្រើន។

យុវជនរូបនេះបានលើកឡើងថា «ខ្ញុំរៀនជំនាញវិស្វកម្មអគ្គិសនី ប៉ុន្តែខ្ញុំចង់ផ្សារភ្ជាប់វិស័យវិស្វកម្មអគ្គិសនីនឹងទៅជួយកសិកម្ម។ ឪពុកម្ដាយ​របស់ខ្ញុំ​ក៏​ជា​អ្នកកសិករ ដោយសារតែពីមុនមកគាត់ធ្វើបែបបុរាណ គឺគាត់ហត់ណាស់។ អញ្ចឹហើយបានជាខ្ញុំចង់បង្កើតអ្វីដែលថ្មី ដែលខ្ញុំធ្លាប់បានរៀន បាន​សិក្សា យក​ទៅអភិវឌ្ឍ ដើម្បីជំរុញឱ្យវិស័យកសិកម្ម កាន់តែរីកចម្រើនទៅមុខទៀត» ។

គម្រោងមួយនេះត្រូវបានបង្កើតឡើងក្រោមគំនិតច្នៃប្រឌិត និងការជួយជ្រុំជ្រែងពីសំណាក់គ្រូទទួលបន្ទុកថ្នាក់ ដែលចំណាយពេលជាង ៣ខែ ដើម្បី​ធ្វើគម្រោង​មួយនេះ​ ដោយទទួលបានការគាំទ្រ និងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាកសិករ ដែលបានមកចូរួមក្នុងកម្មវិធី TVET Day លើកទី៩ ឆ្នាំ២០២៦កន្លងទៅ។

គួររំឮកផងដែរថា ព្រឹត្តិការណ៍ជាតិ TVET Day លើកទី៩ នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់​​ជំនាញ ការងារ និងប្រា​ក់ចំណូល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា​៕

To Top