Feature

រដ្ឋមន្រ្តីធនធានទឹក ត្រៀមម៉ាស៊ីនបូមទឹកចល័ត ជាង៤០០គ្រឿង ជួយអន្តរាគមន៍ទីតាំងខ្វះទឹក

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធាន និង ឧតុនិយម បានថ្លែងថា ក្រសួងធនធានទឹក បានត្រៀមម៉ាស៊ីនបូមទឹកចល័ត ជាង៤០០គ្រឿង នៅតាមមន្ទីររាជធានី-ខេត្ត ដើម្បីចុះជួយអន្តរាគមន៍ទីតាំងខ្វះខាតទឹក របស់ប្រជាកសិករនៅទូទាំងប្រទេស ។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែង ម៉ាស៊ីនបូមទឹកចល័ត នៅមូលដ្ឋានជម្រកគ្រឿងចក្រ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រាប់ត្រៀមអន្តរាគមន៍ ទៅដល់ទីតាំងដែលខ្វះខាតទឹក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្តការងារ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងការរៀបចំ គ្រប់គ្រង ថែទាំ និងជួសជុលគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត ព្រមទាំងការរៀបចំបរិស្ថាន និងទីតាំងបានល្អប្រសើរ ។

រដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក បានត្រៀមរួចជាស្រេច ម៉ាស៊ីនបូមទឹកចល័តសរុបប្រមាណជាង ៤០០គ្រឿង ។

លោកបញ្ជាក់ថា ក្នុងចំណោមម៉ាស៊ីនជាង៤០០គ្រឿងនេះ មានម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះនៅក្រសួងផ្ទាល់ចំនួន ១១៥គ្រឿង និងនៅតាមមន្ទីររាជធានី-ខេត្តប្រមាណ ៣០០គ្រឿង ដើម្បីជួយអន្តរាគមន៍ទៅដល់ទីតាំងខ្វះខាតទឹក ពេលមានគ្រោះរាំងស្ងួតឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នាពេលអនាគត ៕

To Top