Feature

អគ្គនាយក ARDB ដឹកនាំកិច្ចប្រជុំជាមួយតំណាង សមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយ តំណាងសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្ម ក្នុងផ្នែកវារីវប្បកម្ម, ចិញ្ចឹមសត្វ, បន្លែ និងការកែច្នៃចំណីអាហារ នៅខេត្តព្រះវិហារ តាមរយៈការវិនិយោគពីក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្មចម្បងៗក្នុងបរិបទសេដ្ឋកិច្ចចក្រា ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ, ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារបន្ថែមផងដែរ៕

To Top