Feature

ក្មេងទំនើង ៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ១៦និង ៥៥នាទី​ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៥នាក់ និងម៉ូតូចំនួន ០៤គ្រឿង ដែលបានបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចផ្លូវបេតុង ក្នុងបុរីសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៤គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

To Top